Saturday, July 13, 2013

6:27 AM - No comments

សោកស្តាយមួយជីវិត!

កាលពីថ្ងៃទី៩កក្កដាកន្លងទៅនេះគ្រួសារខ្ញុំបានបាត់បង់នូវសមាជិកម្នាក់គឺ
លោកយាយទួតរបស់ខ្ញុំ។គាត់បានទទួលអនិច្ចកម្មក្នុងជន្មាយុ៨៨ឆ្នាំដោយ
ជរាពាធតែជាអកុសលខ្ញុំមិនចូលរួមបុណ្យសពរបស់គាត់ទៅវិញ។គាត់ជា
មនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ជាងគេព្រោះខ្ញុំធំដឹងក្តីបានដូចសព្វថ្ងៃនេះ
ក៏អាស្រ័យលើការចិញ្ចឹមបីបាច់ថែរក្សារបស់គាត់ដែរគឺចាប់តាំងពីក្រោយ
ការចាប់កំណើតរបស់ខ្ញុំគាត់ជាអ្នករក្សាខ្ញុំឲ្យធំឡើងតែចុងក្រោយសូម្បី
តែមុខគាត់ចុងក្រោយក៏ខ្ញុំមិនបានឃើញផង។នេះជាវិប្បដិសារីដំបូង
ដែលខ្ញុំមិនដែលជួបប្រទះនៅក្នុងឆាកជីវិតរបស់ខ្ញុំចាប់តាំងពីតូចក្រូចឆ្មារ
រហូតដល់អាយុប៉ុណ្ណឹង។ដោយសារតែការមករៀននៅក្រៅប្រទេសនេះ
ខ្ញុំក៏ធ្លាប់គិតថារឿងនេះពិតជាអាចកើតឡើងតែហេតុអ្វីពេលណាមិន
កើតមកកើតពេលដែលខ្ញុំមិនអាចត្រលប់ទៅទាន់ចំពេលដែលមិន
អាចអវត្តមាននៅនាយសមុទ្រនេះទៅវិញ។គិតទៅមនុស្សគិតពិតជា
មិនដូចទេវតាគិតមែន ! ការសោកស្តាយនេះពិតជាមិនអាចបំភ្លេច
បានមែន តើខ្ញុំពិតជាមនុស្សអកត្តញ្ញូមែនទេ?? ពេលនេះពិត
ជាអាចឆ្លើយបានហើយ។តើខ្ញុំពិតជាមនុស្សគ្មានមនោសញ្ចេតនាមែនទេ???
វិប្បដិសារីដែលមិនអាចបំភ្លេចបាន !!!

Wednesday, January 2, 2013

ជៀសឲ្យឆ្ងាយពីរឿងនេះទៅ!

ថ្ងៃ​នេះ​ខ្ញុំមានមិត្តនារីម្នាក់​បានគ្រើនរំលឹក​ខ្ញុំថាឈប់គិតរឿងនយោបាយទៅ​វាមិន​បាន​ស្អីទេ​វា​មានតែងាប់​ខ្លួន​ទៀត។នាង​ថាស្រុកខ្មែរវា​ចប់ហើយ​មិនអាច​ស្រោចស្រង់​បានទេខំតែរៀន​ទៅ​កុំទៅគិតរឿងអត់​ប្រយោជន៏នាំតែស្គមខ្លួន​។គេ​ថាខ្ញុំ​ជាអ្នកនយោបាយ​តែខ្ញុំប្រកែក​ថា ខ្ញុំមិន​មែន​អ្នកនយោបាយនយោបោកអីទេ តែ​គេថាខ្ញុំ​និយាយអីក៏មិនដែល​ជៀសឆ្ងាយពីនយោបាយដែរ។​ខ្ញុំបានប្រាប់នាងថាវាជាតួនាទីរបស់ពលរដ្ឋម្នាក់ៗ ក្នុងនាម​ខ្ញុំជាយុវជនម្នាក់ខ្ញុំ​ត្រូវតែចូលរួមរាល់​សកម្មភាពសង្គមនិងមានសិទ្ឋិបញ្ចេញ​យោបល់។តែនាងនៅតែ​ថាខ្ញុំកែលែងបានហើយឳស្រុកខ្មែរ​អើយបើបុគ្គលម្នាក់គិតតែមួយពោះមិនយូរមិន​ឆាប់ទេសាបសូន្យហើយ។ចុងក្រោយទើបដឹងថា​នាងនិយាយត្រូវ យើងទេដែលល្ងង់ប្រកែកយកតែឈ្នះមិនចេះ​និយាយហេតុផលបើ​គេយល់​ម្តេចមិន​បាច់យើងពន្យល់ឲ្យស្តាប់ក៏គេចេះគិតដែរ៕

Tuesday, January 1, 2013

ឆ្នាំ២០១៣!

ឆ្នាំ២០១៣​ជាឆ្នាំដែលខ្ញុំ​ត្រូវចាប់យកអ្វីដែលថ្មី ព្រោះថាកាលពីឆ្នាំ២០១២​ ខ្ញុំហាក់បីដូចជា​ស៊យ​ខ្លាំងណាស់​មានជម្ងឺរ៉ាំរ៉ៃ ពេញខ្លួនព្យាបាលមួយមានមួយ​កើតថ្មីទៀតហើយប្រឡងធ្លាក់ក៏ច្រើនមុខ​។​តែឆ្នាំនេះជាឆ្នាំថ្មីអ្វីគ្រប់យ៉ាងក៏ថ្មី  ចិត្តគំនិតថ្មី ដំណេះស្រាយថ្មី សិរីសួស្តី សុភមង្គល លែងឈឺទៀត​ហើយ ខ្ញុំសន្យាថាពរជ័យឆ្នាំថ្មីនេះនឹងជម្រុញខ្ញុំឲ្យពុះពារគ្រប់ឧបសគ្គដើម្បីជ័យដ៏
ធំធេញនៅឆ្នាំថ្មីនេះ​។​