ថ្ងៃនេះខ្ញុំមានមិត្តនារីម្នាក់បានគ្រើនរំលឹកខ្ញុំថាឈប់គិតរឿងនយោបាយទៅវាមិនបានស្អីទេវាមានតែងាប់ខ្លួនទៀត។នាងថាស្រុកខ្មែរវាចប់ហើយមិនអាចស្រោចស្រង់បានទេខំតែរៀនទៅកុំទៅគិតរឿងអត់ប្រយោជន៏នាំតែស្គមខ្លួន។គេថាខ្ញុំជាអ្នកនយោបាយតែខ្ញុំប្រកែកថា ខ្ញុំមិនមែនអ្នកនយោបាយនយោបោកអីទេ តែគេថាខ្ញុំនិយាយអីក៏មិនដែលជៀសឆ្ងាយពីនយោបាយដែរ។ខ្ញុំបានប្រាប់នាងថាវាជាតួនាទីរបស់ពលរដ្ឋម្នាក់ៗ ក្នុងនាមខ្ញុំជាយុវជនម្នាក់ខ្ញុំត្រូវតែចូលរួមរាល់សកម្មភាពសង្គមនិងមានសិទ្ឋិបញ្ចេញយោបល់។តែនាងនៅតែថាខ្ញុំកែលែងបានហើយឳស្រុកខ្មែរអើយបើបុគ្គលម្នាក់គិតតែមួយពោះមិនយូរមិនឆាប់ទេសាបសូន្យហើយ។ចុងក្រោយទើបដឹងថានាងនិយាយត្រូវ យើងទេដែលល្ងង់ប្រកែកយកតែឈ្នះមិនចេះនិយាយហេតុផលបើគេយល់ម្តេចមិនបាច់យើងពន្យល់ឲ្យស្តាប់ក៏គេចេះគិតដែរ៕
ឆ្នាំ២០១៣ជាឆ្នាំដែលខ្ញុំត្រូវចាប់យកអ្វីដែលថ្មី ព្រោះថាកាលពីឆ្នាំ២០១២ ខ្ញុំហាក់បីដូចជាស៊យខ្លាំងណាស់មានជម្ងឺរ៉ាំរ៉ៃ ពេញខ្លួនព្យាបាលមួយមានមួយកើតថ្មីទៀតហើយប្រឡងធ្លាក់ក៏ច្រើនមុខ។តែឆ្នាំនេះជាឆ្នាំថ្មីអ្វីគ្រប់យ៉ាងក៏ថ្មី ចិត្តគំនិតថ្មី ដំណេះស្រាយថ្មី សិរីសួស្តី សុភមង្គល លែងឈឺទៀតហើយ ខ្ញុំសន្យាថាពរជ័យឆ្នាំថ្មីនេះនឹងជម្រុញខ្ញុំឲ្យពុះពារគ្រប់ឧបសគ្គដើម្បីជ័យដ៏
ធំធេញនៅឆ្នាំថ្មីនេះ។